នៅព្រឹកថ្ងៃទី២៤-០៤-២០២៤ នៅវិទ្យាល័យព្រែកលៀបបានរៀបចំពីធីចុះអនុសារណៈយោគយល់រវាងវិទ្យាល័យព្រែកលៀប កម្មវិធីជំនាន់ថ្មី និងវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ក្រោមអធិភាពឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា និងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
ក្នុងការចុះអនុសារណៈយោគយល់នេះ សាលាទាំងពីបានព្រមព្រៀងគ្នា ក្នុងការរៀបចំនូវការ
1-បណ្តុះបណ្តាលការងារពិសោធន៍លើធនធានដែលមានស្រាប់នៅអគារធនធាននៃវិទ្យាល័យ ប៊ុនរ៉ានៅ ហ៊ុនសែនកោះដាច់ ជាមួយសន្លឹកិច្ចការពិសោធន៍ដែលមានស្រាប់ក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប
2-ការរៀបចំការបណ្តុះបណ្តាលវិធីសាស្រ្តបង្រៀនតាមកម្មវិធីសាលារៀនជំនាន់ថ្មីដល់លោកគ្រូអ្នកគ្រូនៅវិ.កោះដាច់
3-សកម្មភាពផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ និងកម្មវិធីដែលរៀបចំដោយសាលាទាំងពី ដល់លោកគ្រូ និងសិស្សានុសិស្ស។
សូមគោរពអរគុណ។