លោកគ្រូអ្នកគ្រូនៃវិទ្យាល័យព្រែកលៀបបានធ្វើការ​អប់រំដល់សិស្សានុសិស្សឱ្យ​យល់អំពីការពាក់មួកសុវត្ថិភាព​

នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៤ វិទ្យាល័យព្រឺកលៀបបានធ្វើការអប់រំ​ច្បាប់​ចរាចរណ៍​ដល់​ឲ្យ​សិស្សានុសិស្ស​គ្រប់​កម្រិត​ទាំងអស់ឱ្យ​យល់ដឹង​កាន់តែច្បាស់ នៅពេលពួកគេ​​បើកបរ​យានយន្ត​នៅ​ថ្ងៃ​អនាគត​ដោយមាន​ការប្រុងប្រយ័ត្ន​។
លោកគ្រូអ្នកគ្រូបានធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​អាណាព្យាបាល សិស្ស ឲ្យ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ រាល់ពេល​ធ្វើដំណើរ បើកបរ​ចេះ​អធ្យាស្រ័យ​គ្នា មិន​បើកបរ ក្រោម​ឥទ្ធិពល គ្រឿង​ស្រវឹង និង​បើកបរ​លើស​ល្បឿន​កំណត់ ដើម្បី​ឈានទៅដល់​ការកាត់បន្ថយ អត្រា​ពិការ​ស្លាប់ និង​របួសធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​
Comments