អបអរសាទរសិស្សានុសិស្សក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ទទួលបានជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអង្គរ ២០២៣

ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជននិងកីឡា ជាមួយនឹងវិស័យឯកជនកម្មវិធីប្រឡងប្រជែងគណិតវិទ្យាអង្គរ ដ៏ធំប្រចាំប្រទេសកម្ពុជា AMC ( Angkor Mathematics Competition) ដែលមានសិស្សានុសិស្ស ចូលរួមប្រកួតប្រជែងជាង ៥ ០០០នាក់ មកពីជាង ៨០សាលារៀនទាំងរដ្ឋ និងឯកជនទូទាំងប្រទេស បានឈានដល់ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ និងរកឃើញជើងឯកហើយ ជាមួយនឹងការអបអរសារទរយ៉ាងខ្លាំង ពីសំណាក់អាណាព្យាបាលរបស់សិស្ស។

កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអង្គរ ដ៏ធំប្រចាំប្រទេសកម្ពុជាវគ្គផ្តាច់ព្រ័ត្រនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីបណ្តាក្រុមហ៊ុន អាព្យាបាល និងសិស្សានុសិស្ស រាប់ពាន់នាក់។ AMC ជាវេទិការប្រឡងប្រជែងគណិតវិទ្យា ផ្តល់ឱកាសឱ្យសិស្សានុសិស្សអាចវាស់ស្ទង់សមត្ថភាពគណិតវិទ្យា លើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្រ្ត ព្រមទាំងមានលើកកម្ពស់វិស័យអប់រំផងដែរ ហើយចំពោះសិស្សដែលអាចចូលរួមប្រកួតមានចាប់ពីថ្នាក់ទី៣ ដល់ថ្នាក់ទី១២ផងដែរ។

អបអរសាទរសិស្សានុសិស្សក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ទទួលបានជ័យលាភី៖
មេដាយមាស 1 (TOP 6)
មេដាយមាស 1
មេដាយប្រាក់ 5
មេដាយសំរិទ្ធិ 8
ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអង្គរ ២០២៣ Angkor Mathematics Competition 2023។

       

Comments